ធនុគ្គហសូត្រ ទី ៦ - ឧបមា ដោយ ខ្មាន់ធ្នូ

ក្បាលទី 21 · ទំព័រ 435

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សា ដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុង ទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ដើរមកដល់គិតថា កាលបើខ្មាន់ ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មាន សិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិស ទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះ មកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់ហេតុនោះ ដូចម្តេច បុរសដែលមានសន្ទុះ ( នោះ ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយ សន្ទុះលឿនក្រៃលែងបានឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីតែ ខ្មាន់ធ្នូម្នាក់ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ ក្នុងដៃ បានសម្តែងសិល្បៈរួចហើយបាញ់សរទៅ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ បុរសដែលមានសន្ទុះនោះ ក៏ចាប់នាំយក ( សរនោះ ) មកបាន គេ គួរនឹងនិយាយថា ជាអ្នកប្រកបដោយសន្ទុះលឿនដ៏ក្រៃលែង បានណាស់ទៅ ហើយ នឹងចាំបាច់ពោលទៅថ្វីដល់ខ្មាន់ធ្នូ ៤ នាក់ ដែលមានកម្លាំងមាំមួន បាន សិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ។ ម្នាលភិក្ខុទាំងឡាយ សន្ទុះនៃបុរសនោះយ៉ាងណាក្តី សន្ទុះ នៃព្រះចន្រ្ទ និងព្រះអាទិត្យ ដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សន្ទុះនៃបុរសនោះយ៉ាងណាក្តី សន្ទុះនៃព្រះចន្រ្ទ និងព្រះ