អដ្ឋកថា ធនុគ្គហសូត្រ ទី ៦ - ឧបមា ដោយ ខ្មាន់ធ្នូ
ក្នុងធនុគ្គហសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះ បទថា ទឡធម្មា ធនុគ្គហា បានដល់ នាយខ្មាន់ធ្នូដែលជំនាញក្នុងធ្នូ ធ្នូដែលប្រើ កម្លាំង ២០០០ នាក់ ទើបទាញកោង ឈ្មោះថា ទឡធ្នូ ។ បុគ្គលនោះ ចាប់ដងធ្នូដែលចងខ្សែហើយ ដែលធ្ងន់ដោយគ្រឿងប្រកបត្រង់ដងធ្នូ មាន លោហៈជាដើម ហើយលើកដងធ្នូឡើងឲ្យផុតផែនដី មួយជួររយៈព្រួញ ១ ។ បទថា សុសិក្ខិតា បានដល់ សិប្បៈដែលរៀនក្នុងសម្នាក់របស់អាចារ្យ ១២ ឆ្នាំ ។ បទថា កតហត្ថា សេចក្តីថា ដែលរៀនចំពោះតែសិប្បៈបុណ្ណោះ មិនមានការបង្វឹកថ្វីដៃ ។ ឯជនដែលបង្វឹកថ្វីដៃទាំងនេះ មានជំនាញដែល អប់រំមកហើយ ។ បទថា កទោបសនា បានដល់ បុគ្គលដែលប្រឡង សិប្បៈក្នុងរាជត្រកូលជាដើម ។ បទថា តស្ស បុរិសស្ស ជវោ សេចក្តីថា ឈ្មោះថា បុរសដទៃដែលមានសភាពបែបនេះ មិនធ្លាប់មាន ឯព្រះពោធិសត្វបុណ្ណោះ បានឈ្មោះថា ជវនហំសកាល ក្នុងគ្រានោះ ព្រះពោធិសត្វបាននាំព្រួញទាំង ៤ មកហើយ ។ បានឮថា ក្នុងកាលនោះ ប្អូនប្រុសរបស់ព្រះពោធិសត្វប្រាប់ថា នែបង ប្រុស យើងនឹងលេងប្រណាំងជាមួយព្រះអាទិត្យ ព្រះពោធិសត្វពោលថា ព្រះ អាទិត្យលឿនណាស់ ពួកឯងមិនអាចទៅរហ័ស ស្មើនឹងព្រះអាទិត្យបានឡើយ ប្អូនទាំង ២ ពោលយ៉ាងនោះឯងអស់ ២-៣ ដងហើយ គិតថា នឹងទៅក្នុង មួយថ្ងៃ ទើបហោះឡើងទៅចុះត្រង់ភ្នំយុគន្ធរ ។ ព្រះពោធិសត្វសួរថា ប្អូន ប្រុសរបស់យើងទៅណា កាលឆ្លើយថា ទៅប្រណាំងជាមួយនឹងព្រះអាទិត្យ ទើបគិតថា អ្នកមានតបៈនឹងវិនាស អាណិតប្អូនប្រុសទាំង ២ ទើបហោះទៅ ចុះក្នុងសម្នាក់ប្អូនប្រុសទាំង ២ ។ កាលព្រះអាទិត្យរះឡើង បងប្អូនទាំង ២ ក៏ហើរទៅកាន់អាកាស មួយអន្លើដោយព្រះអាទិត្យនោះឯង ឯព្រះពោធិសត្វ ក៏ហើរទៅជាមួយប្អូនទាំងដែរ បណ្តាបងប្អូន ២ នា