អាណិសូត្រ ទី ៧ - ឧបមាព្រះសូត្រ ដោយសំភោរ
ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសម្ភោរមួយ ឈ្មោះអានកៈ របស់ពួកក្សត្រនាមទសារហៈ ។ កាលបើរាងសម្ភោរឈ្មោះអានកៈនោះ ប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អបទុក ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់ របស់សម្ភោរ ឈ្មោះ អានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី នេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែល តថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួក មហាជននឹងមិនស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់ដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រ ទាំងឡាយណា ដែលអ្នកប្រាជជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏ វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្ត ទុកដាក់ដើម្បីដឹង នឹងសម្គាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។ ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគត សម្តែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយ