អដ្ឋកថា អាណិសូត្រ ទី ៧ - ឧបមាព្រះសូត្រ ដោយសំភោរ

ក្បាលទី 21 · ទំព័រ 443

ក្នុងអាណីសូត្រទី ៧ មានវិនិច្ឆ័យដូច្នេះ បទថា ទសារហានំ បានដល់ ពួកក្សត្រដែលមានឈ្មោះយ៉ាងនេះ ។ បានឮថា ស្តេចទាំងនោះ បានកាន់យក ១០ ចំណែកអំពីស្រូវ ដូច្នោះ ទើបប្រាកដឈ្មោះថា ទសារហា ។ បទថា អាណកោ បានដល់ ស្គរមានឈ្មោះយ៉ាងនេះ ។ បានឮថា ក្នុងព្រៃហិមពាន្ត មានស្រះធំ ក្តាមធំមួយ ស៊ីដំរីដែលចុះទៅក្នុង ស្រះនោះ ។ គ្រានោះ ពួកដំរីត្រូវក្តាមបៀតបៀន មានការឃើញរួមគ្នាថា ព្រោះអាស្រ័យកូនរបស់ដំរីញីនេះ ទើបពួកយើងនឹងមានសួស្តីបាន ទើបនាំគ្នា ធ្វើការបូជាដំរីញីនោះ ។ ដំរីញីនោះក៏បានកើតកូន ជាដំរីមហេសក្តិ ។ ដំរីទាំងឡាយនាំគ្នាសក្ការៈកូនដំរីនោះផងដែរ ។ កូនដំរីចម្រើនវ័យហើយ សួរមេថា ហេតុអ្វីដំរីទាំងនេះ ធ្វើសក្ការៈដល់យើង ទើបដំរីញីតំណាលរឿងឲ្យស្តាប់ ។ កូនដំរីពោលថា ក្តាមនឹងធ្វើអ្វីខ្ញុំ ពួកយើងទៅទីនោះទាំងអស់គ្នាចុះ ដំរីនោះ ហែហមទៅដោយដំរីជាច្រើន ទៅក្នុងទីនោះ ហើយចុះក្នុងស្រះមុនគេនោះឯង ក្តាមកេបោជើងដំរីទុក ព្រោះសំឡេងទឹកនោះឯង ។ ក្តាមមានដង្កៀបធំ កូន ដំរីមិនអាចធ្វើក្តាមឲ្យឃ្លាតទៅខាងនោះ ខាងនេះបាន ទើបសកប្រមោយចូលក្នុង មាត់ អង្កួចលាន់រំពង ។ ដំរីទាំងឡាយពោលថា កូនដំរីដែលពួកយើង យល់ថា បានអាស្រ័យហើយ នឹងមានសួស្តីនោះ ត្រូវក្តាមកេបោហើយ ទើប នាំគ្នារត់ខ្ចាត់ខ្ចាយទៅ ។ លំដាប់នោះ មេរបស់ដំរីឈរនៅក្នុងទីមិនឆ្ងាយ ពោលនឹងក្តាមដោយ ពាក្យជាទីស្រឡាញ់ថា ពួកយើងឈ្មោះថា ជាសត្វប្រសើរលើគោក ឯអ្នក