អដ្ឋកថា កលិង្គរសូត្រ ទី ៨ - ឧបមាដោយស្តេចលិច្ឆវី - ភិក្ខុក្នុងកាល អនាគត មានដំណេកស្រួល មារបាននូវចន្លោះ
កលិង្គរសូត្រទី ៨ មានវិនិច្ឆ័យដូច្នេះ បទថា កលិង្គរូបធានា បានដល់ ធ្វើកំណាត់ឈើ គឺកំណាត់ឈើគគីរ ជាខ្នើយកើយក្បាល និងខ្នើយជើង ។ បទថា អប្បមត្តា បានដល់ មិនប្រមាទក្នុងការរៀនសិល្បស្រាស្ត ។ បទថា អាតាបិនោ បានដល់ ផ្តើមប្រកបសេចក្តីព្យាយាម គឺ ការប្រកបរឿយៗ ដែលជាហេតុធ្វើកិលេសឲ្យក្តៅ ។ បទថា ឧបសនស្មឹ បាន ដល់ ក្នុងការផ្តើមប្រកបសិល្បស្រាស្ត និងការចូលទៅអង្គុយជិតអាចារ្យ ។ បានឮថា ក្នុងកាលនោះ ស្តេចទាំងនោះក្រោកឡើងអំពីព្រលឹម ទៅកាន់រោង សិល្បសាស្ត្រ រៀនសិល្បសាស្ត្រក្នុងរោងសិល្បស្រាស្តនោះហើយ ធ្វើការប្រកប ព្យាយាមដោយការរៀន និងការស្វាធ្យាយជាដើម លុបមុខហើយ ទៅ សោយបបរ សោយបបរហើយ ទៅរោងសិល្បស្រាស្តទៀត ធ្វើការស្វាធ្យាយ ហើយទៅសោយអាហារព្រឹក សោយអាហារព្រឹកហើយ គិតថា ពួកយើង កុំបីដេកលក់យូរ ដោយការប្រមាទឡើយ រួចកើយក្បាល និងកល់ ជើងត្រង់កំណាត់ឈើគគីរ ផ្ទំលក់បន្តិច ហើយក្រោយទៅកាន់រោងសិល្បស្រាស្តទៀត រៀនស្វាធ្យាយសិល្បស្រាស្ត លុះវេលាល្ងាច ក៏ធ្វើការស្វាធ្យាយសិល្បស្រាស្ត ត្រឡប់ទៅលំនៅ សោយអាហារល្ងាច បឋមយាម ធ្វើការស្វាធ្យាយ វេលាល្ងាច ផ្ទំកើយកំណាត់ឈើទៀតយ៉ាងនោះឯង ជន ទាំងនោះ មិនដឹងឋានៈ និងមានបញ្ញាទន់ ដែលលោកសំដៅយក ពោល ដូច្នេះ ។ បទថា ឱតារំ ប្រែថា ចន្លោះ ។ បទថា អារម្មណំ បានដល់ បច្ច័យ ។ បទថា បធានស្មឹ បានដល់ ធ្វើសេចក្តីព្យាយាមក្នុងទី សម្រាប់ធ្វើសេចក្តីព្យាយាម ។ បានឮថា ក្នុងបឋមពោធិកាល ភិក្ខុទាំងឡាយ ធ្វើភត្តកិច្ចស្រេចហើយ មនសិការកម្មដ្ឋាន កាលភិក្ខុទាំងនោះកំពុងនមស្ការនោះឯង ព្រះអាទិត្យក៏ អស្តង្គត ។ ភិក្ខុទាំងនោះ ងូតទឹកហើយ ចុះចង្រ្កមទៀត ចង្រ្កមរហូតអស់ បឋមយាម