អដ្ឋកថា ពិឡារសូត្រ ទី ១០

ក្បាលទី 21 · ទំព័រ 455

ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មក មានឆ្មាមួយឈរនៅក្បែរគំនរសំរាមមានអាចម៍គោ ត្រង់ទីតនៃផ្ទះ ឃ្លាំ ចាំមើលកូនកណ្តុរហើយគិតថា កូនកណ្តុរនេះ នឹងចេញទៅរកចំណីក្នុងទីណា អាត្មាអញនឹងចាប់វាទំពាស៊ី ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឯង កូនកណ្តុរក៏ចេញទៅរកចំណី ។ ឆ្មាក៏ចាប់កណ្តុរនោះខាំសាច់លេប ( ទាំង រស់ ) យ៉ាងរហ័ស ។ កូនកណ្តុរនោះ ក៏ខាំស៊ីនូវពោះវេនោធំផង ខាំស៊ីនូវ ពោះវេនោតូចផង របស់ឆ្មានោះ ។ ឆ្មានោះក៏ដល់នូវមរណៈ ឬដល់នូវទុក្ខ ស្ទើរនឹងមរណៈ ព្រោះអាហារនោះជាហេតុ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យដូចភិក្ខុពួកខ្លះ ក្នុងសាសនានេះ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅ កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មានកាយមិនបានរក្សា មានវាចាមិន បានរក្សា មានចិត្តមិនបានរក្សា មានសតិមិនបានតម្កល់មាំ មានឥន្ទ្រិយមិន បានសង្រួម បានឃើញមាតុគ្រាមក្នុងស្រុក ឬនិគមនោះ ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួល លុះឃើញមាតុគ្រាមស្លៀកសំពត់មិនស្រួល ដណ្តប់ សំពត់មិនស្រួលហើយ រាគៈក៏កម្ចាត់ចិត្តរបស់ភិក្ខុនោះ លុះភិក្ខុនោះមានចិត្ត ដែលរាគៈកម្ចាត់ហើយ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខស្ទើរនឹងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប ភិក្ខុនោះឈ្មោះថាដល់នូវមរណៈនោះ ក្នុងវិន័យរបស់ព្រះអរិយៈ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុត្រូវអាបត្តិ ជាគ្រឿងសៅហ្មងណានីមួយ បានចេញចាកអាបត្តិ តាមសភាពដ៏សមគួរ នេះឈ្មោះថា ដល់នូវទុក្ខស្ទើរនឹងមរណៈ ។