សិង្គាលសូត្រ ទី ១១

ក្បាលទី 21 · ទំព័រ 458

ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី … ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយ បានឮរឿងនៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ចចក ចាស់នោះឯងកើតរោគអង្គែ ។ ចចកចាស់នោះ ប្រាថ្នានឹងដើរទៅក្នុងទីណាៗ ក៏ដើរទៅក្នុងទីនោះៗ បាន ប្រាថ្នានឹងឈរក្នុងទីណាៗ ក៏ឈរក្នុងទីនោះៗ បាន ប្រាថ្នានឹងអង្គុយក្នុងទីណាៗ ក៏អង្គុយក្នុងទីនោះៗ បាន ប្រាថ្នានឹងដេកក្នុងទីណា ៗ ក៏ដេកក្នុងទីនោះៗ បាន ។ ឯខ្យល់ដ៏ត្រជាក់ ក៏ចេះតែបក់មកត្រូវចចក ចាស់នោះ ។ ម្នាលភិក្ខុទាំងឡាយ ប្រពៃណាស់ ត្រង់ដែលភិក្ខុពួកខ្លះក្នុង សាសនានេះ បានប្តេជ្ញាខ្លួនជាសក្យបុត្ត ហើយត្រឡប់មកទទួល នូវការបាន អត្តភាពបែបនេះឯង ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នក ទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។