អដ្ឋកថា សិង្គាលសូត្រ ទី ១១

ក្បាលទី 21 · ទំព័រ 459

ក្នុងបឋមសិគាលសូត្រទី ១១ មានវិនិច្ឆ័យដូច្នេះ បទថា យេន យេន ឥច្ឆតិ លោកសម្តែងថា ឆ្កែចចកចាស់នោះ មានចិត្តជ្រះថ្លាជា ខណៈៗ ដោយអាការប្រើឥរិយាបថ និងដោយខ្យល់ត្រជាក់រំភើយៗ ដល់វា ក្នុងទីដែលវាប្រាថ្នា ។ បទថា សក្យបុត្តិយប្បដិញ្ញោ នេះ លោកពោលសំដៅ ដល់ទេវទត្តភិក្ខុ ទេវទត្តនោះនឹងមានចិត្តជ្រះថ្លាមានប្រមាណបុណ្ណេះ ក្នុង អត្តភាពដែលនឹងមកខាងមុខ ។