អដ្ឋកថា ទុតិយសិង្គាលសូត្រ ទី ១២
ក្នុងទុតិយសិគាលសូត្រទី ១២ មានវិនិច្ឆ័យដូច្នេះ បទថា កតញ្ញុតា បានដល់ ដឹងគុណដែលអ្នកដទៃធ្វើ ។ បទថា កតវេទិតា បាន ដល់ ដឹងគុណដែលផ្សេងអំពីគុណដែលគេធ្វើ គឺតបស្នង ក្នុងសេចក្តីនោះ មានរឿងចចកចាស់ មានភាពកតញ្ញូដូចតទៅនេះ បានឮមកថា បងប្អូន ៧ នាក់ភ្ជួរស្រែ បណ្តាបងប្អូនទាំងនោះ ប្អូនពៅ ទៅមើលគោត្រង់ចុងស្រែ ខណៈនោះ ពស់ថ្លាន់រុំឆ្កែចចកចាស់មួយ ។ គាត់ ឃើញដូច្នោះ ទើបយកដំបងវាយឲ្យពស់លែង ។ ពស់ថ្លាន់លែងចចក រួចរុំ គាត់ម្តង ចចកគិតថា បុគ្គលនេះជួយជីវិតអញ ឯអញក៏នឹងជួយជីវិតបុគ្គល នេះ ទើបពាំកាំបិតដែលទុកលើឆ្នាំងបបរ បានចូលទៅរកបងៗ ទាំងនោះ បងៗ កំពុងភ្ជួរស្រែ ឃើញចចកក៏ដេញតាម ដោយគិតថា ចចកលួចកាំបិត ។ ចចកដឹងថា ពួកបងៗ ទាំងនោះឃើញហើយ ទើបទម្លាក់កាំបិតទុកក្នុងទីជិត ប្អូនពៅ ហើយគេចទៅ ។ ពួកបងៗ មកឃើញប្អូនប្រុសត្រូវពស់ថ្លាន់រួត ទើបយកកាំបិតកាត់ពស់ថ្លាន់ ហើយបាននាំប្អូនប្រុសទៅ ។ កតញ្ញូកតវេទី គប្បីមានដល់ចចកចាស់ ដោយប្រការដូច្នេះ ។ សូម្បីពាក្យថា សក្យបុត្តិយប្បដិញ្ញេ នេះ លោកពោលសំដៅយកការ ប្រព្រឹត្តរបស់ទេវទត្តបុណ្ណោះឯង ។ អដ្ឋកថា ទុតិយសិគាលសូត្រ ចប់ ឱបម្មសំយុត្ត ចប់