កោលិតសូត្រ ទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង ទីនោះឯង ព្រះមហាមោគ្គល្លានមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ មានអាយុទាំងឡាយ ។ ភិក្ខុទាំងឡាយ ទទួលពាក្យព្រះមហាមោគ្គល្លានមាន អាយុថា ករុណា លោកមានអាយុ ។ ព្រះមហាមោគ្គល្លាន មានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំនៅក្នុងទីដ៏ស្ងាត់ សម្ងំនៅតែម្នាក់ឯង ក៏មាន បរិវិតក្កក្នុងចិត្តកើតឡើងយ៉ាងនេះថា ពាក្យដែលគេពោលថា សភាពស្ងៀម ដ៏ប្រសើរ សភាពស្ងៀមដ៏ប្រសើរ ដូច្នេះ តើសភាពស្ងៀមដ៏ប្រសើរដូចម្តេច ទៅ ។ ម្នាលអាវុសោ ខ្ញុំនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុក្នុងសាសនា នេះ រម្ងាប់វិតក្កវិចារហើយ ដល់នូវទុតិយជ្ឈានដែលមានក្នុងខ្លួន ប្រកបដោយ សេចក្តីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខដែលកើតមកអំពីសមាធិ នេះលោកពោលថា សភាព ស្ងៀមដ៏ប្រសើរ ។ ម្នាលអាវុសោ ខ្ញុំនោះក៏រម្ងាប់វិតក្កវិចារ ចូលកាន់ទុតិយជ្ឈាន ដែលមានក្នុងខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមាន វិតក្ក មិនមានវិចារៈ មានតែបីតិ និងសុខដែលកើតមកអំពីសមាធិ ។ ម្នាល អាវុសោ កាលខ្ញុំនោះ កំពុងសម្រេចសម្រាន្តនៅដោយវិហារធម៌នេះ ក៏មាន សញ្ញា និងមនសិការ ដែលមានវិតក្កជាអារម្មណ៍ តាំងឡើងទៀត ។ ម្នាល អាវុសោ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចូលទៅរកខ្ញុំដោយឫទ្ធិ ហើយ បានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ម្នាលមោគ្គល្លាន ម្នាលព្រាហ្មណ៍ អ្នក កុំប្រមាទ នូវសភាពស្ងៀមដ៏ប្រសើរឡើយ ចូរតម្កល់ចិត្តក្នុងសភាពស្ងៀមដ៏ ប្រសើរ ចូរធ្វើចិត្