អដ្ឋកថា កោលិតសូត្រ ទី ១
កោលិកសូត្រទី ១ នៃភិក្ខុសំយុត្ត មានវិនិច្ឆ័យដូចតទៅនេះ បទថា អាវុសោ ជាពាក្យហៅសាវ័ក ពិតហើយ ព្រះមានព្រះភាគដ៏ជាពុទ្ធៈ ទាំងឡាយ កាលត្រាស់ហៅសាវ័ក រមែងហៅថា ភិក្ខវេ ឯសាវ័កទាំងឡាយ គិតគ្នាថា ពួកយើងកុំហៅដូចព្រះសម្ពុទ្ធទាំងឡាយឡើយ ដំបូងពោល ថា អាវុសោ ខាងក្រោយពោលថា ភិក្ខវេ ភិក្ខុសង្ឃដែលព្រះពុទ្ធទាំងឡាយត្រ ាស់ហៅ រមែងឆ្លើយស្នងព្រះតម្រាស់ថា ភន្តេ ។ ភិក្ខុសង្ឃដែលសាវ័ក ទាំងឡាយហៅ រមែងឆ្លើយថា អាវុសោ ។ ក្នុងពាក្យថា អយំ វុច្ចតិ នេះ ប្រកបសេចក្តីដូច្នេះ ព្រោះ វិតក្កៈ វិចារៈ ក្នុងទុតិយជ្ឈានរលត់ សឡាយតនៈ រមែងប្រព្រឹត្តទៅមិនបាន ដូច្នោះ ទើបទុតិយជ្ឈាននេះ លោកហៅថា អរិយោ តុណ្ញីភាវោ ការស្ងៀម តាមបែបអរិយៈ តែក្នុងពាក្យថា ធម្មីកថា ឬ តុណ្ហីភាព ដ៏ប្រសើរនេះ ការធ្វើ មនសិការកម្មដ្ឋានក្តី បឋមជ្ឈានជាដើមក្តី រាប់ថា ជាតុណ្ហីភាពដ៏ប្រសើរ ទាំងអស់ ។ បទថា វិតក្កសហគតា បានដល់ មានវិតក្កជាអារម្មណ៍ ។ បទថា សញ្ញា មនសិការា បានដល់ សញ្ញា និងមនសិការ ។ បទថា សមុទា- ចរន្តិ បានដល់ រមែងប្រព្រឹត្តទៅ ។ បានឮថា ទុតិយជ្ឈានរបស់ព្រះថេរៈ មិនទាន់ជំនាញល្អ កាលបើដូច្នោះ លុះលោកចេញអំពីទុតិយជ្ឈាននោះហើយ វិតក្កវិចារៈមិនតាំងឡើង ព្រោះស្ងប់ទៅ ។ ទុតិយជ្ឈានក្តី សញ្ញា និងមនសិការក្តី របស់ព្រះថេរៈនោះ បានប្រព្រឹត្តទៅក្នុងចំណែកនៃការវិនាសទាំងនោះ ។ កាលទ្រង់សម្តែងទុតិយជ្ឈាននោះ ទើបត្រាស់យ៉ាងនេះ ។ បទថា សណ្ឋបេហិ បានដល់ តាំងនៅដោយប្រពៃ ។ បទថា ឯកោទិភាវំ ករោហិ បានដល់ ធ្វើឲ្យមានអារម្មណ៍តែមួយ ។ បទថា សមាទហ បានដល់ លើកឡើង តាំងទុកដោយប្រពៃ ។ បទថា មហាភិញ្ញត្តំ បានដល់ អភិញ្ញា ៦ ។ បានឮថា ព្រះសាស្ត