ឧបតិស្សសូត្រ ទី ២
ក្បាលទី 21 · ទំព័រ 466
សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះសារីបុត្តមានអាយុហៅ ភិក្ខុទាំងឡាយមកថា ម្នាលអាវុសោមានអាយុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលពាក្យព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តមានអាយុ បានពោលពាក្យដូច្នេះថា ម្នាល អាវុសោ ក្នុងទីឯណោះ ខ្ញុំបាននៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ ក៏មានបរិវិតក្កកើតឡើង ក្នុងចិត្តយ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្តក ារចង្អៀតចង្អល់ចិត្ត គប្បីកើតឡើងដល់អាត្មាអញ ព្រោះការប្រែប្រួល និង ការផ្លាស់ប្តូរនៃសត្វ និងសង្ខារណា សត្វ និងសង្ខារនោះ មានតិចតួចក្នុង លោកខ្លះដែរឬ ។