នវសូត្រ ទី ៤

ក្បាលទី 21 · ទំព័រ 475

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុង សម័យនោះឯង ភិក្ខុថ្មីមួយរូបត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយ ភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះ តើយ មិនជួយធ្វើនូវការខ្វល់ខ្វាយដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរ ឡើយ ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុថ្មីមួយ រូបត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើការខ្វល់ខ្វាយ ដល់ភិក្ខុទាំងឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ ។