អដ្ឋកថា សុជាតសូត្រ ទី ៥
ក្បាលទី 21 · ទំព័រ 480
ក្នុងសុជាតសូត្រទី ៥ មានវិនិច្ឆ័យដូច្នេះ បទថា អភិរូបេ បានដល់ មានរូបស្អាត លើសរូបដទៃៗ ។ បទថា ទស្សនីយោ បានដល់ គួរមើល ។ បទថា បសាទិកោ បានដល់ អាចឲ្យជ្រះថ្លាក្នុងការមើល ។ បទថា វណ្ណបេក្ខរតាយ បានដល់ ដោយភាពជាអ្នកមានពណ៌សម្បុរល្អ ។