លកុណ្ឌកភទ្ទិយសូត្រ ទី ៦

ក្បាលទី 21 · ទំព័រ 481

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះលកុណ្តកភទ្ទិយៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញព្រះលកុណ្តកភទ្ទិយៈមាន អាយុ កំពុងមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុដែលកំពុងមក នុ៎ះ មានសម្បុរអាក្រក់ លំបាកមើល តូចទាប មានរូបគួរឲ្យភិក្ខុទាំងឡាយ មើលងាយ ដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះមាន បឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែលភិក្ខុនោះ មិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃមិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ចេញចាកផ្ទះចូលមកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ ណា ភិក្ខុនោះក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ ។ បេ ។ ព្រះសាស្តា ត្រាស់ថា ពួកហង្ស ក្រៀល ក្ងោក ដំរី ម្រឹគក្តាន់ សត្វទាំងអស់ នោះ រមែងខ្លាចរាជសីហ៍ តែនឹងយករាងកាយទៅ ប្រៀបធៀបគ្នា មិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យដូចយ៉ាង បណ្តាមនុស្សទាំងឡាយ ទោះ