អដ្ឋកថា លកុណ្ឌកភទ្ទិយសូត្រ ទី ៦

ក្បាលទី 21 · ទំព័រ 482

បីមនុស្សកំលោះ បុន្តែ មានប្រាជ្ញា គេរមែងបានជាធំ ក្នុងពួកមនុស្សនោះ ឯមនុស្សពាលមានតែសរីរៈ មិន បានជាធំ ក្នុងពួកមនុស្សទេ ។ សូត្រទី ៦ ចប់ ៥ អដ្ឋកថា លកុណ្តកភទ្ទិយសូត្រ ក្នុងលកុណ្តកភទ្ទិយសូត្រទី ៦ មានវិនិច្ឆ័យដូច្នេះ បទថា ទុព្វណ្ណំ បានដល់ មានសម្បុរកាយមិនល្អ ។ បទថា ឱកោដិមកំ បានដល់ ទាប ។ បទថា បរិភូតរូបំ បានដល់ ត្រូវមើលងាយក្នុងរឿងប្រមាណ ។ បានឮថា ពួកឆព្វគ្គិយភិក្ខុស្ទាបអង្អែលព្រះលកុណ្តកភទ្ទិយថា លោកម្ចាស់ ភទ្ទិយៈ លោកម្ចាស់ភទ្ទិយៈ ចំអកចំអន់បែបផ្សេងៗ ទាញមកខ្លះ រុញទៅជុំវិញ ខ្លះ ក្នុងទីនោះៗ ព្រោះហេតុដូច្នោះ ទើបលោកពោលថា បរិភូតរូបំ ដូច្នេះ ។