បុព្វកម្មរបស់ព្រះលកុណ្តកភទ្ទិយ

ក្បាលទី 21 · ទំព័រ 482

ព្រោះហេតុអ្វី ទើបព្រះលកុណ្តកភទ្ទិយៈមានរូបរាងយ៉ាងនេះ ។ បានឮ មកថា ព្រះលកុណ្តកភទ្ទិយៈនេះ ធ្លាប់ជាព្រះរាជាធំមួយអង្គ ទ្រង់រង្កៀសពួក មនុស្សចាស់ និងស្រីចាស់ៗ បើព្រះអង្គឃើញមនុស្សចាស់ ឲ្យចាប់ផ្នួងសក់ របស់មនុស្សទាំងនោះ ឲ្យចងត្រង់ក្លៀក ហើយឲ្យលេងតាមពេញចិត្ត សូម្បី ឃើញស្ត្រីចាស់ៗ ក៏ធ្វើទារុណកម្មតាមប្រាថ្នាដល់ស្រីទាំងនោះ ឲ្យលេងតាម ពេញចិត្ត ទោសធំ រមែងកើតឡើងក្នុងសម្នាក់នៃបុត្រ និងធីតាជាដើមរបស់ ជនទាំងនោះ ការធ្វើអាក្រក់របស់ព្រះរាជា បានធ្វើឲ្យកើតកោលាហលតែមួយ តាំងអំពីផែនដី ទល់គ្នាដល់ទេវលោក ៦ ជាន់ ។ លំដាប់នោះ សក្កទេវរាជមានព្រះតម្រិះថា ជនពាលបៀតបៀនមហាជន អញនឹងសង្កត់សង្កិនជននេះ ។ ទើបសក្កទេវរាជ កាឡាខ្លួនជាមនុស្សចាស់ អ្នកស្រុក យកក្អមពេញដោយតក្កៈ ដាក់លើយានតូច បរយានចូលព្រះនគរ ឯព្រះរាជាទ្រង់ចេញអំពីព្រះនគរទតឃើញ ត្រាស់ថា មនុស្សកញ្ចាស់នេះ បែរមុខមករកអញ ដោយរទេះតូច ពេញដោយតក្កៈ ចូរឃាត់វា ចូរឃាត់វា ។ ពួកមនុស្សរត់រកខាងនោះ ខាងនេះក៏មិនឃើញ ។ ព្រោះសក្កទេវរាជ ទ្រង់ អធិដ្ឋានយ៉ាងនេះថា ចូរព្រះរាជាបុណ្ណោះឃើញអាត្មាអញ អ្នកដទៃកុំបីឃើញ ឡើយ លំដាប់នោះ កាលពួកមនុស្សក្រាបទូលថា ឯណាព្រះអង្គ ឯណាព្រះអង្គ បុណ្ណោះ ។ ព្រះរាជា ព្រមទាំងដំរីចូលទៅក្រោមយាន ដូចកូនគោនៅក្រោម មេគោ ដូច្នោះ ។ សក្កទេវរាជ ក៏ទ្រង់វាយក្អមបំបែក តាំងអំពីនោះ ព្រះរាជាមានព្រះវរកាយប្រឡាក់ទៅដោយតក្កៈ ព្រះរាជាទ្រង់ឲ្យដុសខាត់ព្រះវរ កាយ ស្រង់ទឹកក្នុងស្រះបោក្ខរណី ក្នុងចំណែកតាក់តែងព្រះវរកាយ ស្តេច ចូលព្រះនគរ បានទតឃើញមនុស្សនោះទៀត កាលទតឃើញហើយ ទើប ត្រាស់ថា មនុស្សចាស់ដែលអញឃើញនេះ នៅតែមកទៀត ចូរឃ