អដ្ឋកថា វិសាខសូត្រ ទី ៧

ក្បាលទី 21 · ទំព័រ 486

ដោយសម្តីអ្នកបុរីដ៏ល្អ ជាសម្តីឥតមានទោស ជាសម្តីញ៉ាំងជនដទៃឲ្យដឹងច្បាស់នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិន អាស្រ័យនូវ វដ្តៈឡើយ ។ គ្រានោះឯង ព្រះមានព្រះភាគចេញអំពីផលសមាបត្តិ ក្នុង សាយ័ណ្ហសម័យ ស្តេចចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគទ្រង់គង់ហើយត្រ ាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ អាចញ៉ាំង ពួកភិក្ខុក្នុងឧបដ្ឋានសាលាឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសម្តីអ្នកបុរីដ៏ល្អ ជាសម្តីឥតមានទោស ជា សម្តីញ៉ាំងជនដទៃឲ្យដឹងច្បាស់នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យ នូវវដ្តៈបាន ។ បពិត្រព្រះអង្គដ៏ចម្រើន វិសាខបញ្ចាលបុត្តមានអាយុ អាច ញ៉ាំងពួកភិក្ខុ ក្នុងឧបដ្ឋានសាលាឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាច ហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសម្តីអ្នកបុរីដ៏ល្អ ជាសម្តីឥតមាន ទោស ជាសម្តីញ៉ាំងជនដទៃឲ្យដឹងច្បាស់នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈ ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងវិសាខ- បញ្ចាលបុត្តមានអាយុថា ប្រពៃហើយ ប្រពៃហើយ វិសាខៈ ម្នាលវិសាខៈ អ្នកអាចញ៉ាំងពួកភិក្ខុឲ្យឃើញច្បាស់ដោយធម្មីកថា ។ បេ ។ ជាសម្តីញ៉ាំងជន ដទៃឲ្យដឹងច្បាស់នូវប្រយោជន៍ រាប់ចូលក្នុងសច្ចៈ មិនអាស្រ័យនូវវដ្តៈ ជាការប្រពៃ ណាស់ហើយ ។ ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា បានត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា បណ្ឌិត នៅជាមួយនឹងពួកជនពាល កាលបើមិនទាន់ និយាយ ពួកជន ក៏មិនស្គាល់ លុះតែបណ្ឌិតនោះ ពោល ឬសម្តែងនូវឧបាយនៃព្រះនិព