អដ្ឋកថា នន្ទសូត្រ ទី ៨
ក្នុងនន្ទសូត្រទី ៨ មានវិនិច្ឆ័យដូច្នេះ បទថា អាកោដិតប្បច្ចាកោដិតានិ សេចក្តីថា ដែលប្រើបាតដៃ ឬដំបងវាយត្រង់ចំហៀងៗ ។ បទថា អញ្ជិត្វា បានដល់ ពេញដោយថ្នាំបន្តក់ភ្នែក ។ បទថា អច្ឆំ បត្តំ បានដល់ បាត្រដីដែលមានពណ៌ថ្លា ។ សួរថា ព្រោះហេតុអ្វី ទើបព្រះថេរៈធ្វើយ៉ាងនោះ ឆ្លើយថា ដើម្បីដឹង អធ្យាស្រ័យរបស់ព្រះសាស្តា ។ បានឮថា ព្រះថេរៈនោះ មានគំនិតយ៉ាង នេះថា បើព្រះសាស្តាត្រាស់ថា ប្អូនប្រុសរបស់តថាគតនេះស្អាតពិតហ្ន៎ អញ នឹងប្រព្រឹត្តតាមអាការនេះឯង បើឃើញទោសក្នុងសេចក្តីនេះ អញនឹងលះ អាការនេះ កាន់យកសំពត់អំពីគំនរសំរាម ធ្វើចីវរគ្រង នឹងនៅប្រព្រឹត្តក្នុង សេនាសនៈខាងចុង ។ [ ៣៧៨-៣៧៩ ] បទថា អស្សសិ ប្រែថា នឹងជា ។ បទថា អញ្ញា- ភុព្ជោន សេចក្តីថា អាហារបរិភោគរបស់ភិក្ខុ ស្វែងរកភោជនដែលមានក្លិន ក្រអូប ចម្លិនដោយគ្រឿងក្តៅ ក្នុងផ្ទះរបស់ឥស្សរជន ដែលគេបានកំណត់ ទើបឈ្មោះថា អញ្ញាភុញ្ជ តែភោជនដែលលាយគ្នា ដែលភិក្ខុឈរនៅត្រង់ ទ្វារផ្ទះតាមលំដាប់ផ្ទះ ឈ្មោះថា អញ្ញាភុញ្ជន អញ្ញាភុញ្ជនេះ លោកបំណង យកក្នុងទីនេះ ។ បទថា កាមេសុ អនបេក្ខិនំ បានដល់ ប្រាសចាកការជាប់ ជំពាក់ក្នុងវត្ថុកាម និងកិលេសកាម ។ បទថា អារញ្ញិកោ ច លោកពោលដោយការសមាទាន គ្រប់យ៉ាងនោះឯង ។ ពាក្យថា កាមេសុ ច អនបេក្ខោ សេចក្តីថា ព្រះសូត្រ នេះ ទ្រង់បង្ហាញស្រីទេពអប្សរជាដើម ក្នុងទេវលោក ហើយត្រាស់ក្នុង កាលជាក្រោយ ។ តាំងអំពីថ្ងៃដែលត្រាស់ព្រះសូត្រនេះ ព្រះថេរៈព្យាយាម ២-៣ ថ្ងៃបុណ្ណោះ ក៏តាំងនៅក្នុងអរហត្ត ជាអគ្គទក្ខិណេយ្យបុគ្គលក្នុងលោក ព្រមទាំងទេវលោក ។