អដ្ឋកថា សហាយកសូត្រ ទី ១២
ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា ភិក្ខុទាំងនោះ ជាសម្លាញ់នឹងគ្នា ជាអ្នកមានលទ្ធិត្រូវគ្នា ជាយូរហើយ ទាំងព្រះសទ្ធម្មរបស់ភិក្ខុទាំងនោះ ក៏ត្រូវ គ្នា ក្នុងធម៌ដែលព្រះពុទ្ធ សម្តែងហើយ ( ភិក្ខុទាំងនោះ ) កប្បិនភិក្ខុ បានទូន្មានហើយ ក្នុងធម៌ដែលព្រះអរិយៈ សម្តែងហើយ ភិក្ខុទាំងនោះ ទ្រទ្រង់នូវអត្តភាពជា ទីបំផុត បានឈ្នះមារ ព្រមទាំងពាហនៈ ។ សូត្រទី ១២ ចប់ ភិក្ខុសំយុត្តទី ៩ ចប់ ៥ ឧទ្ទាននៃភិក្ខុសំយុត្តនោះ គឺ ពោលអំពីព្រះកោលិតៈ ( មោគ្គល្លាន ) ១ ឧបតិស្សៈ ( សារីបុត្ត ) ១ សេចក្តីប្រៀបដូចជាឆ្នាំង ១ ភិក្ខុបួស ថ្មី ១ សុជាតត្ថេរ ១ លកុណ្តកភទ្ទិយត្ថេរ ១ វិសាខត្ថេរ ១ នន្ទត្ថេរ ១ តិស្សត្ថេរ ១ ភិក្ខុនាមជាថេរៈ ១ កប្បិនត្ថេរ ១ ភិក្ខុពីររូបជាសម្លាញ់នឹងគ្នា ១ រួមជា ១២ ។ ឧទ្ទាននៃសំយុត្តនោះ គឺ អភិសមយសំយុត្ត ១ ធាតុសំយុត្ត ១ អនមតគ្គសំយុត្ត ១ កស្សបសំយុត្ត ១ សក្ការសំយុត្ត ១ រាហុលសំយុត្ត ១ លក្ខណសំយុត្ត ១ ឱបម្មសំយុត្ត ភិក្ខុសំយុត្ត ១ និទានវគ្គទី ២ លោកសម្តែងដោយ សំយុត្តនោះ ( រួមជា ១០ ) ។ និទានវគ្គសំយុត្ត ចប់ ៥ ក្នុងសហាយសូត្រទី ១២ មានវិនិច្ឆ័យដូចតទៅនេះ បទថា ចិររត្តំ សមេនិកា បានដល់ ជាអ្នកមានលទ្ធិតាំងនៅស្មើគ្នា ជាគូគ្នា អស់ កាលយូរ ។ បានឮថា បព្វជិតទាំងនោះ បានត្រាច់ទៅរួមគ្នាអស់ ៥០០ ជាតិ ។ បទថា សមេតិ នេសំ សទ្ធម្មោ សេចក្តីថា ឥឡូវនេះ សាសនធម៌របស់បព្វជិតនេះ ប្រៀបធៀបស្មើគ្នា ។