នកុលបិតសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់ នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងដែនភគ្គៈ ។ បេ ។ គ្រានោះឯង គហបតីឈ្មោះ នកុលបិតា ( ជាបិតារបស់ កុមារឈ្មោះនកុលៈ ) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាប ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះ ថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជរាហើយ មានវ័យចម្រើនហើយ ចាស់ ហើយ មានវ័យកន្លងហើយ ចូលក្នុងបច្ឆិមវ័យហើយ មានកាយរសាប់រសល់ មានជំងឺរឿយៗ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនបានឃើញព្រះមានព្រះភាគ នឹងពួកភិក្ខុគួរដល់ការចម្រើននូវចិត្ត អស់កាលជានិច្ចទេ បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគទូន្មានខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះមានព្រះភាគប្រៀនប្រដៅខ្ញុំព្រះអង្គ ដើម្បីជាប្របយោជន៍ ដើម្បីសេចក្តី សុខដល់ខ្ញុំព្រះអង្គអស់កាលជាយូរអង្វែង ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល គហបតី ការណ៍នោះយ៉ាងហ្នឹងហើយ ម្នាលគហបតី ការណ៍នោះយ៉ាងហ្នឹង ហើយ ម្នាលគហបតី ព្រោះថា កាយនេះតែងរសាប់រសល់ ( មិនមាំមួន ) ដូចជាសុតសត្វ គ្រាន់តែមានសម្បកពាសព័ទ្ធជុំវិញ ម្នាលគហបតី អ្នកណា ដែលរក្សាកាយនេះ សម្គាល់ថា គ្មានរោគ សូម្បីមួយរំពេច អ្នកនោះឯង មិនមានអ្វីក្រៅពីសេចក្តីល្ងង់ទេ ម្នាលគហបតី ព្រោះហេតុនោះ គួរអ្នកសិក្សា យ៉ាងនេះថា កាលបើអាត្មាអញ មានកាយរសាប់រសល់ ចិត្តនឹងមិន រសាប់រសល់ទេ ម្នាលគហបតី គួរអ្នកសិក្សា យ៉ាងនេះចុះ ។