អដ្ឋកថា នកុលបិតសូត្រទី ១

ក្បាលទី 21 · ទំព័រ 525

នកុលបិតុសូត្រទី ១ ក្នុងនកុលបិតុវគ្គ មានវិនិច្ឆ័យដូច្នេះ បទថា ភគ្គេសុ បានដល់ ក្នុងជនបទមានឈ្មោះយ៉ាងនេះ ។ បទថា សុំសុមារគិរេ បានដល់ ក្នុងនគរឈ្មោះសុំសុមារគិរៈ មានតំណាល មកថា កាលសាងនគរនោះ ក្រពើយំ ដូច្នោះ ទើបមនុស្សទាំងឡាយ តាំង ឈ្មោះនគរនោះថា សុំសុមារគិរ ។ បទថា ភេសកឡាវនេ សេចក្តីថា ក្នុង ព្រៃដែលបានឈ្មោះយ៉ាងនេះ ព្រោះយក្ខិនីឈ្មោះភេសកឡានៅអាស្រ័យ ។ ព្រៃនោះឯង ហៅថា មិគទាយ ព្រោះជាទីឲ្យអភ័យដល់ពួកម្រឹគ ព្រះមាន ព្រះភាគទ្រង់អាស្រ័យនគរនោះ ក្នុងជនបទនោះ ប្រថាប់នៅក្នុងដងព្រៃនោះ ។ បទថា នកុលបិតា បានដល់ ជាបិតារបស់ទារកឈ្មោះនកុល ។ បទថា ជិណ្ណោ បានដល់ ជាអ្នកទ្រុឌទ្រោមព្រោះជរា ។ បទថា វុឌ្ឍោ បានដល់ ជាអ្នកចម្រីនដោយវ័យ ។ បទថា មហល្លកោ បានដល់ ចាស់ដោយ កំណើត ។ បទថា អទ្ធគតោ បានដល់ កន្លង ៣ កាល ។ បទថា វយោអនុប្បត្តោ បានដល់ កន្លង ៣ កាលនោះៗ ដល់បច្ឆិមវ័យតាមលំដាប់ ។ បទថា អាតុរកាយោ បានដល់ មានជំងឺតម្កាត់ សេចក្តីពិត សរីរៈនេះ សូម្បីមានពណ៌ដូចមាស ក៏ឈ្មោះថា រសាប់រសល់នោះឯង ព្រោះអត្ថថា ហូរចេញជានិច្ច តែពោលដោយពិសេស សរីរៈនោះរមែងមានការរសាប់ រសល់ ៣ យ៉ាង គឺ រសាប់រសល់ព្រោះជរា ១ រសាប់រសល់ព្រោះព្យាធិ ១ រសាប់រសល់ព្រោះមរណៈ ១ ក្នុង ៣ យ៉ាងនោះ ព្រោះភាពជា មនុស្សចាស់ ទើបឈ្មោះថា រសាប់រសល់ព្រោះជរានោះក៏ពិត សូម្បីយ៉ាង នោះ ក្នុងទីនេះ លោកបំណងយកភាពដែលសរីរៈនោះ រសាប់រសល់ព្រោះ ព្យាធិ ព្រោះកើតរោគរឿយៗ ។