អធិប្បាយសំវរ្វ ៥ យ៉ាង
អរិយៈទាំងឡាយឃើញដោយញាណ និងមិនត្រាស់ដឹងធម៌ ដែលព្រះអរិយៈ ត្រាស់ដឹង គប្បីជ្រាបថាមិនឃើញអរិយៈ ព្រោះមិនឃើញធម៌ ដែលនាំឲ្យបានជា អរិយៈ និងមិនឃើញភាពជាអរិយៈ ។ បទថា អរិយធម្មស្ស អកោវិទោ បានដល់ ជាអ្នកមិនឈ្លាសក្នុងអរិយធម៌ មានសតិប្បដ្ឋានជាដើម ក្នុងបទថា អរិយធម្មេ អវិនីតោ មានវិនិច្ឆ័យ ដូចតទៅនេះ ឈ្មោះថា វិន័យមាន ២ យ៉ាង ក្នុង ២ យ៉ាងនេះ នីមួយៗ ចែកជា ៥ លោកហៅបុថុជ្ជននេះថា មិនបានទទួលការអប់រំ ព្រោះមិនមាន វិន័យនោះ ។ ក្នុងវិន័យនេះ មាន ២ យ៉ាង គឺសំវរវិន័យ ១ បហានវិន័យ ១ ក្នុង វិន័យ ២ យ៉ាងនេះ វិន័យនីមួយៗ ចែកជា ៥ យ៉ាង ។ សូម្បីសំវរវិន័យ ក៏មាន ៥ យ៉ាង គឺសីលសំវរៈ ១ សតិសំវរៈ ១ ញាណសំវរៈ ១ ខន្តិសំវរៈ ១ និងវីរិយសំវរៈ ១ ។ សូម្បីបហានវិន័យ ក៏មាន ៥ យ៉ាង គឺតទង្គប្បហាន ១ វិក្ខម្ភនប្បហាន ១ សមុច្ឆេទប្បហាន ១ បដិបស្សទ្ធិប្បហាន ១ និស្សរណប្បហាន ១ ។ អធិប្បាយ សំវរៈ ក្នុងសំវរៈ ៥ យ៉ាងនោះ សំវរៈក្នុងប្រយោគថា ឥមិនា បតិមោក្ខសំវរេន ឧបេតោ ហោតិ សមុបេតោ ភិក្ខុប្រកបដោយបាតិមោក្ខសំវរៈនេះ ឈ្មោះថា សីលសំវរ ។ សំវរៈក្នុងប្រយោគថា រក្ខតិ ចក្ខ្រុន្ទិយំ ចក្ខ្រុន្ទិយេសំ វរំ អាបជ្ជតិ ភិក្ខុរមែងដល់នូវការសង្រួមក្នុងចក្ខ្រុន្ទិយ ឈ្មោះថា សតិ- សំវរ ។ សំវរៈ ក្នុងគាថាថា យានិ សោតានិ លោកស្មឹ សតិ តេសំ និវារណំ សោតានំ សំវរំ ព្រូមិ បញ្ញាយេតេ បិថីយរេ ។ ខ្សែទាំងឡាយណាក្នុងលោក សតិ ជាគ្រឿងបិទខ្សែទាំងនោះ តថាគតពោលនូវការបិទខ្សែទាំងឡាយ ខ្សែទាំងនុ៎ះ បុគ្គលបិទ បានដោយបញ្ញា នេះឈ្មោះថា ញាណសំវរៈ ។ សំវរៈក្នុងប្រយោគថា ខមោ ហោតិ សីតស្ស ឧណ្ញស្ស ភិក្ខុរមែង អត់ធន់ចំពោះរងា ចំពោះក្តៅ នេះឈ្មោះថា