អដ្ឋកថា ទេវទហសូត្រទី ២
ក្នុងទេវទហសូត្រទី ២ មានវិនិច្ឆ័យដូចតទៅនេះ ស្តេចទាំងឡាយ លោកហៅថា ទេវ ស្រះដែលជាមង្គលរបស់ស្តេចទាំងនោះ ឈ្មោះថា ទេវទហ ម្យ៉ាងទៀត ស្រះនោះកើតឯង ព្រោះហេតុដូច្នេះ ទើបលោកហៅថា ទេវទហ និគមមាននៅក្នុងទីមិនឆ្ងាយស្រះទេវទហៈនោះ ទើបឈ្មោះថា ទេវទហ នោះឯង ដោយជានបុំសកលិង្គ ។ បទថា បច្ឆាភូមគាមិកា បានដល់ បុគ្គលប្រាថ្នានឹងទៅកាន់បច្ឆាភូមិជនបទដែលតាំងនៅក្នុងទិសដទៃទៀត ។ បទថា និវាសំ បានដល់ នៅចាំវស្សាអស់ ៣ ខែ ។ បទថា អបលោកិតោ ប្រែថា ពោលលា ។ បទថា អបលោកេថ ប្រែថា ចូរអ្នកពោលលា សួរថា ព្រោះ ហេតុអ្វី ទើបឲ្យព្រះថេរៈពោលលា ឆ្លើយថា ព្រោះមានពុទ្ធបំណងធ្វើឲ្យ លោកទាំងនោះមានភារកិច្ច ។ ពិតហើយ បុគ្គលណា កាលនៅក្នុងវិហារជាមួយ គ្នា ក៏មិនទៅកាន់សម្នាក់ កាលនឹងចៀសចេញទៅ ក៏ចៀសចេញទៅ ដោយមិនពោលលាបុគ្គលនេះឈ្មោះថា និព្ភារោ មិនមានភារៈ ។ បុគ្គលណា នៅក្នុងវិហារតែមួយ ក៏មកជួបគ្នាបាន ដើម្បីនឹងចៀសចេញ ចាំបាច់ត្រូវលា បុគ្គល នេះឈ្មោះថា មានភារៈ ភិក្ខុទាំងនេះមិនដូច្នោះឡើយ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា ភិក្ខុទាំងនេះនឹងចម្រើនដោយគុណមានសីលជាដើមដោយ អាការយ៉ាងនេះ ទើបមានព្រះពុទ្ធបំណងនាំភិក្ខុទាំងនោះឲ្យមានភារកិច្ច ទើប ត្រាស់ឲ្យពោលលា ។ បទថា បណ្ឌិតោ សេចក្តីថា បុគ្គលប្រកបដោយភាពជា បណ្ឌិត ៤ យ៉ាង មានភាពជាអ្នកឈ្លាសក្នុងធាតុជាដើម ។ បទថា អនុគ្គាហកោ បានដល់ អនុគ្រោះដោយការអនុគ្រោះ ២ យ៉ាង គឺអនុគ្រោះ