ហាលិទ្ទិកានិសូត្រទី ៣

ក្បាលទី 21 · ទំព័រ 551

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមហាកច្ចានៈ មានអាយុ គង់នៅលើភ្នំមានជ្រោះ ( ម្ខាង ) ទៀបក្រុងឈ្មោះកុររឃរៈ ក្នុងអវន្តី ជនបទ ។ គ្រានោះឯង គហបតីឈ្មោះហលិទ្ទិកានិបានចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះហលិទ្ទិកានិគហបតី អង្គុយក្នុងទីដ៏សមគួរហើយក៏ បាននិយាយនឹងព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ ចម្រេន សុភាសិតនេះ ព្រះមានព្រះភាគ បានសម្តែងទុកក្នុងមាគណ្ឌិយប្បញ្ញា ដែលរាប់បញ្ជូលក្នុងអដ្ឋកវគ្គថា ព្រះតថាគតលះបង់នូវផ្ទះ ( បញ្ចខន្ធ ) ជាអ្នកមិនមានការអន្ទោល ទៅរកកន្លែងស្នាក់ ( អារម្មណ៍ទាំង ៦ ) ជាអ្នកប្រាជ មិនបានធ្វើនូវ សេចក្តីស្និតស្នាលក្នុងស្រុក ជាអ្នកទំនេរចាកកាមទាំងឡាយ មិន មានប្រាថ្នាទៅក្នុងអនាគតកាល មិនគប្បីធ្វើនូវពាក្យទាស់ទែងជាមួយនឹង ជន ។ បពិត្រលោកដ៏ចម្រើន សេចក្តីនៃធម៌ដែលព្រះមានព្រះភាគត្រាស់ដោយ សង្ខេបនេះ តើត្រូវយល់ដោយពិស្តារដូចម្តេច ។ ម្នាលគហបតី រូបធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណដែលជាប់ចំពាក់ដោយតម្រេកក្នុងរូបធាតុ ហៅថា ការអន្ទោលទៅរក ផ្ទះ ។ ម្នាលគហបតី វេទនាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯកម្មវិញ្ញាណដែលជាប់ចំពាក់ដោយតម្រេកក្នុងវេទនាធាតុ ហៅថា ការអន្ទោល ទៅរកផ្ទះ ។ ម្នាលគហបតី សញ្ញាធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯ កម្មវិញ្ញាណដែលជាប់ចំពាក់ដោយតម្រេកក្នុងសញ្ញាធាតុ ហៅថា ការអន្ទោល ទៅរកផ្ទះ ។ ម្នាលគហបតី សង្ខារធាតុ ឈ្មោះថា ជាផ្ទះរបស់វិញ្ញាណ ឯ កម្មវិញ្ញាណដែលជាប់ចំពាក់ដោយតម្រេកក្នុងសង្ខារធាតុ ហៅថា ការអន្ទោល ទៅរកផ្ទះ ។