អដ្ឋកថា ហលិទ្ទិកានិសូត្រទី ៤

ក្បាលទី 21 · ទំព័រ 565

ទុតិយហលិទ្ទិកានិសូត្រ ទុតិយហលិទ្ទិកានិសូត្រទី ៤ មានវិនិច្ឆ័យដូចតទៅនេះ បទថា សក្កប្បញ្ញេ នេះ លោកពោលហើយ ក្នុងចូឡសក្កប្បញ្ញសូត្រផង ក្នុងមហាស ក្កប្បញ្ញសូត្រផង ។ បទថា តណ្ញាសង្ខយវិមុត្តា បានដល់ បង្អោនទៅក្នុង ព្រះនិព្វាន ដែលជាទីអស់ទៅនៃតណ្ហាដោយផលវិមុត្តិ ដែលមានព្រះនិព្វាននោះ ជាអារម្មណ៍ ។ បទថា អច្ចន្តនិដ្ឋា បានដល់ ស្រេច គឺសម្រេចដោយល្អពន់ពេក សូម្បីក្នុងបទដ៏សេសក៏មានន័យដូចគ្នានេះ ។