បដិសល្លាណសូត្រទី ៦ - ស្ងប់ស្ងាត់កាយ

ក្បាលទី 21 · ទំព័រ 571

ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រកបព្យាយាមក្នុងការស្ងប់ស្ងាត់កាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលស្ងប់ស្ងាត់កាយ រមែងដឹងច្បាស់តាមសេចក្តីពិត ។ ចុះដឹង ច្បាស់នូវអ្វីតាមសេចក្តីពិត ។ ដឹងច្បាស់នូវសេចក្តីកើតឡើង និងសេចក្តី វិនាសនៃរូប នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃវេទនា នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃសញ្ញា នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃ សង្ខារទាំងឡាយ នូវសេចក្តីកើតឡើង និងសេចក្តីវិនាសនៃវិញ្ញាណ ។ ( សេចក្តីពិស្តារក្នុងសូត្រទីមួយយ៉ាងណា បណ្ឌិតត្រូវធ្វើឲ្យពិស្តារយ៉ាង នោះចុះ ) ។