អដ្ឋកថា បដិសល្លាណសូត្រទី ៦ - ស្ងប់ស្ងាត់កាយ

ក្បាលទី 21 · ទំព័រ 572

បដិសល្លានសូត្រទី ៦ មានវិនិច្ឆ័យដូចតទៅនេះថា ព្រះមានព្រះភាគ ទ្រង់ឃើញភិក្ខុទាំងនោះ សាបសូន្យចាកកាយវិវេក ទ្រង់ជ្រាបថា កាលពួក លោកបាននូវកាយវិវេក កម្មដ្ឋាននឹងចម្រើន ទើបបានត្រាស់គាថានេះថា បដិសល្លានេ ជាដើម ។