ឧបាទាបរិតស្សនាសូត្រទី ៧ - ការតក់ស្លុតព្រោះ ប្រកាន់
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេចក្តីតក់ស្លុតដែលកើតឡើង ព្រោះសេចក្តី ប្រកាន់ខុស នូវសេចក្តីមិនតក់ស្លុត ព្រោះសេចក្តីមិនប្រកាន់ខុស ដល់អ្នក ទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ធម៌នោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុតព្រោះសេចក្តីប្រកាន់ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង ជា អ្នកមិនឃើញពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌សប្បុរស មិនបានទូន្មានខ្លួនក្នុងធម៌សប្បុរស រមែងពិចារណាឃើញច្បាស់ នូវរូបថាជា ខ្លួនខ្លះ ឃើញនូវខ្លួនថាមានរូបខ្លះ ឃើញនូវរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ លុះដល់រូបនោះនៃបុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ កម្មវិញ្ញាណដែលវិលតាមការប្រែប្រួលរបស់រូប រមែងមានដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅ សេចក្តីតក់ស្លុត និងការកើតឡើងនៃអកុសលធម៌ ដែលកើតអំពីការវិលតាមនូវសេចក្តីប្រែប្រួលនៃរូប ក៏គ្របសង្កត់ កុសលចិត្តរបស់បុគ្គលនោះ ព្រោះតែការគ្របសង្កត់ចិត្ត ទើបបុគ្គលនោះ មាន សេចក្តីតក់ស្លុតផង មានសេចក្តីទុក្ខផង មានសេចក្តីអាឡោះអាល័យផង តែង