ទុតិយឧបាទាបរិតស្សនាសូត្រទី ៨

ក្បាលទី 21 · ទំព័រ 579

ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសេចក្តីតក់ស្លុត ព្រោះសេចក្តីប្រកាន់ផង សេចក្តីមិន តក់ស្លុត ព្រោះសេចក្តីមិនប្រកាន់ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះសេចក្តី ប្រកាន់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិន ចេះដឹង រមែងពិចារណាឃើញនូរវរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន របស់អញ លុះដល់រូបនោះរបស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តី សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះតែរូបប្រែប្រួលទៅ ប្លែកទៅ ។ នូវវេទនាថា នុ៎ះរបស់អញ ។ បេ ។ នូវសញ្ញាថា នុ៎ះរបស់អញ ។ បេ ។ នូវសង្ខារទាំងឡាយថា នុ៎ះរបស់អញ ។ បេ ។ ពិចារណាឃើញនូវវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ លុះដល់វិញ្ញាណនោះ របស់បុគ្គលនោះ ប្រែប្រួលទៅ ប្លែកទៅ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស និង សេចក្តីចង្ហៀតចង្អល់ចិត្ត រមែងកើតឡើងដល់បុគ្គលនោះ ព្រោះតែវិញ្ញាណ ប្រែប្រួលទៅ ប្លែកទៅ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតក់ស្លុត ព្រោះ សេចក្តីប្រកាន់ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះការមិនតក់ស្លុត ព្រោះសេចក្តីមិន ប្រកាន់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងពិចារណាឃើញនូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិន