អដ្ឋកថា ទុតិយឧបាទាបរិតស្សនាសូត្រទី ៨

ក្បាលទី 21 · ទំព័រ 580

បឋមអតីតានាគតបច្ចុប្បន្នសូត្រទី ៩ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វីដល់រូប ជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើឃើញ យ៉ាងនេះ ជាអ្នកឥតមានអាឡោះអាល័យ ក្នុងរូបជាអតីត មិនត្រេកអរចំពោះ រូបជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់រូប ជា បច្ចុប្បន្ន ។ វេទនាមិនទៀង ។ បេ ។ សញ្ញាមិនទៀង ។ បេ ។ សង្ខារជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វីដល់សង្ខារជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជា អ្នកមិនអាឡោះអាល័យ ក្នុងសង្ខារជាអតីត មិនត្រេកអរចំពោះសង្ខារ ជា អនាគត ប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់សង្ខារជាបច្ចុប្បន្ន ។ វិញ្ញាណជាអតីត អនាគត មិនទៀងទៅហើយ ចាំបាច់និយាយថ្វីដល់វិញ្ញាណ ជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើ ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យក្នុងវិញ្ញាណជាអតីត មិនត្រេកអរ ចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់ វិញ្ញាណជាបច្ចុប្បន្ន ។ អដ្ឋកថា កាលត្តយអនិច្ចសូត្រ