កាលត្តយអនិច្ចសូត្រទី ៩

ក្បាលទី 21 · ទំព័រ 582

ក្នុងកាលត្តយអនិច្ចសូត្រទី ៩ មានវិនិច្ឆ័យដូច្នេះ បទថា កោ បន វាទោ បច្ចុប្បន្នស្ស សេចក្តីថា ក្នុងបច្ចុប្បន្ន មិនចាំបាច់ពោលដល់ ឡើយ ។ រូបនោះក៏គង់នៅជារបស់មិនទៀងនោះឯង បានឮថា ភិក្ខុទាំងនោះ កំណត់ថា រូបដែលជាអតីត អនាគត មិនទៀង ទើបលំបាកក្នុងបច្ចុប្បន្ន ។ លំដាប់នោះ កាលភិក្ខុទាំងនោះពោលដល់រូបដែលជាអតីត និងអនាគតចាក រូបបច្ចុប្បន្ននេះថា រូបដែលជាបច្ចុប្បន្ន ជារបស់មិនទៀង ដូច្នេះ ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យថា នឹងត្រាស់ដឹង ទើបទ្រង់សម្តែងព្រះធម្មទេសនា នេះតាមអធ្យាស្រ័យរបស់បុគ្គល ។