អដ្ឋកថា កាលត្តយទុក្ខសូត្រទី ១០

ក្បាលទី 21 · ទំព័រ 582

ទុតិយអតីតានាគតបច្ចុប្បន្នសូត្រទី ១០ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និងអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វីដល់រូប ជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើ ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយនាយ រំសាយ រំលត់រូបជា បច្ចុប្បន្ន ។ វេទនាជាទុក្ខ ។ សញ្ញាជាទុក្ខ ។ សង្ខារជាទុក្ខ ។ វិញ្ញាណជា អតីត និងអនាគត ជាទុក្ខទៅហើយ ចាំបាច់និយាយថ្វីដល់វិញ្ញាណជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជា អ្នកមិនអាឡោះអាល័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរចំពោះវិញ្ញាណជា អនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណ ជា បច្ចុប្បន្ន ។