កាលត្តយអនត្តសូត្រទី ១១
ទី ១១ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ រូបជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វីដល់ រូបជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យក្នុងរូបជាអតីត មិនត្រេកអរ ចំពោះរូបជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់រូបជា បច្ចុប្បន្ន ។ វេទនាជាអនត្តា ។ សញ្ញាជាអនត្តា ។ សង្ខារជាអនត្តា ។ វិញ្ញាណជាអតីត និងអនាគត ជាអនត្តាទៅហើយ ចាំបាច់និយាយថ្វីដល់ វិញ្ញាណជាបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យ ក្នុងវិញ្ញាណជាអតីត មិនត្រេកអរចំពោះវិញ្ញាណជាអនាគត ជាអ្នកប្រតិបត្តិដើម្បីនឿយណាយ រំសាយ រំលត់វិញ្ញាណ ជាបច្ចុប្បន្ន ។ ឧទ្ទាននៃនកុលបិតវគ្គនោះគឺ រឿងនកុលបិតាគហបតី ១ រឿងក្នុងទេវទហនិគម ១ រឿង ហលិទ្ទិកានិគហបតី ២ លើក រឿងសមាធិ ១ រឿងកាយ វិវេក ១ រឿងសេចក្តីតក់ស្លុតព្រោះសេចក្តីប្រកាន់ ២ លើក រឿងខន្ធជាអតីត ១ អនាគត ១ បច្ចុប្បន្ន ១ ហេតុនោះ បានជាចាត់ជា ១ វគ្គ ។