អនិច្ចសូត្រទី ១
ក្បាលទី 21 · ទំព័រ 587
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារមិនទៀង វិញ្ញាណមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ រមែងនឿយណាយនឹងរូបផង នឿយណាយ នឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ ក៏រមែងស្អប់ខ្ពើម ព្រោះតែ ស្អប់ខ្ពើម ទើបចិត្តរួចស្រឡះ ( ចាកកិលេស ) ។ កាលបើចិត្តរួចស្រឡះ ហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាចិត្តដទៃ ប្រព្រឹត្ត ទៅដើម្បីសោឡសកិច្ចឯទៀត មិនមានឡើយ ។