អដ្ឋកថា អនិច្ចសូត្រទី ១
ក្បាលទី 21 · ទំព័រ 587
កាលបើចិត្តរួចស្រឡះ ហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាចិត្តដទៃ ប្រព្រឹត្ត ទៅដើម្បីសោឡសកិច្ចឯទៀត មិនមានឡើយ ។