ទុក្ខសូត្រទី ២

ក្បាលទី 21 · ទំព័រ 49

គប្បីជ្រាបវិនិច្ឆ័យក្នុងហីនាធិមុត្តិសូត្រទី ៤ ដូច្នេះ បទថា សំសន្ទន្តិ ប្រែថា ជាពួកតែមួយ ។ បទថា សមេន្តិ បានដល់ រមែង សមាគមគ្នា គឺជានិរន្តរ ។ បទថា ហីនាធិមុត្តិកា ប្រែថា មានអធ្យាស្រ័យ ថោកទាប ។ បទថា កល្យាណាធិមុត្តិកា ប្រែថា មានអធ្យាស្រ័យល្អ ។