យទនិច្ចសូត្រទី ៤

ក្បាលទី 21 · ទំព័រ 51

ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញបុណ្ណមន្តានីបុត្តក ំពុងចង្រ្កមជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាធម្មក ថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញឧបាលិ កំពុងចង្រ្កមជាមួយនឹង ពួកភិក្ខុច្រើនរូប ដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញអានន្ទ កំពុងចង្រ្កមជាមួយនឹងពួកភិក្ខុច្រើនរូប ដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញទេវទត្ត កំពុងចង្រ្កមជាមួយនឹងពួកភិក្ខុ ច្រើនរូប ដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអស់នុ៎ះ ជាអ្នកមានសេចក្តី ប្រាថ្នាលាមក ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយ ធាតុ គឺពួកជនមានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួក ជន មានអធ្យាស្រ័យថោកទាប ពួកជនមានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានអធ្យាស្រ័យល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីត-