សហេតុអនិច្ចសូត្រទី ៧
ក្បាលទី 21 · ទំព័រ 53
ព្រះមានព្រះភាគ ទ្រង់តាំងព្រះមហាមោគ្គល្លានក្នុងឯតទគ្គៈ ក្នុងបណ្តា ភិក្ខុអ្នកមានឫទ្ធិថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាសាវ័ករបស់តថាគត មោគ្គល្លានជាកំពូលនៃអ្នកមានឫទ្ធិ ។ ពួកភិក្ខុដែលមានឫទ្ធិ រមែងចោមរោម ព្រះថេរៈនោះ ដោយគិតថា អញនឹងសួរដល់បរិកម្ម អានិសង្ស អធិដ្ឋាន ការធ្វើផ្សេងៗ ដោយប្រការដូច្នេះ ។ សូម្បីព្រះថេរៈនោះឆ្លើយប្រស្នាដែល ភិក្ខុទាំងនោះសួរហើយ និងសួរហើយដល់ភិក្ខុទាំងនោះ ។ ដោយន័យដែល