អដ្ឋកថា សហេតុអនិច្ចសូត្រទី ៧
ក្បាលទី 21 · ទំព័រ 588
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារជាទុក្ខ វិញ្ញាណជាទុក្ខ ។ កាលបើ អរិយសាវ័ក ឃើញយ៉ាងនេះ ។ បេ ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ច ដទៃ ប្រព្រឹត្តដើម្បីសោឡសកិច្ចឯទៀត មិនមានឡើយ ។