សហេតុអនត្តសូត្រទី ៩
ពួកភិក្ខុដែលជាធុតវាទ រមែងចោមរោមព្រះថេរៈនោះ ដោយគិតថា អញនឹងសួរដល់បរិហារធុតង្គ អានិសង្សការសមាទាន ការអធិដ្ឋាន ការផ្សេងគ្នា ដោយប្រការដូច្នេះ ។ សូម្បីព្រះថេរៈនោះ ក៏ឆ្លើយប្រស្នាដែលភិក្ខុទាំងនោះសួរហើយ និងសួរហើយ ឲ្យជាក់ច្បាស់យ៉ាងនោះដូចគ្នា ដល់ភិក្ខុទាំងនោះ ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់ថា សព្វេ ខោ ឯតេ ភិក្ខវេ ភិក្ខូ ធុតវាទា ដូច្នេះ ។ ព្រះមានព្រះភាគ ទ្រង់តាំងព្រះអនុរុទ្ធ ក្នុងឯតទគ្គៈ ក្នុងបណ្តាភិក្ខុដែល មានភ្នែកទិព្វថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសាវ័ករបស់តថាគត អនុរុទ្ធ ជា កំពូលលើសភិក្ខុ ដែលមានទិព្វចក្ខុ ។ ពួកភិក្ខុដែលមានទិព្វចក្ខុ រមែង ចោមរោមព្រះថេរៈនោះ ដោយគិតថា អញនឹងសួរដល់បរិកម្ម អានិសង្ស ឧបក្កិលេសរបស់ភិក្ខុដែលមានទិព្វចក្ខុ ដោយប្រការដូច្នេះ ។ សូម្បីព្រះថេរៈនោះ រមែងឆ្លើយប្រស្នាដែលភិក្ខុទាំងនោះសួរហើយ និង សួរហើយយ៉ាងនោះដូចគ្នា ដល់ភិក្ខុទាំងនោះ ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់ថា សព្វេ ខោ ឯតេ ភិក្ខវេ ភិក្ខូ ទិព្វចក្ខុកា ដូច្នេះ ។ ព្រះមានព្រះភាគ ទ្រង់តាំងព្រះបុណ្ណៈ ក្នុងឯតទគ្គៈ ក្នុងបណ្តាភិក្ខុដែល ជាធម្មកថិកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសាវ័ករបស់តថាគត បុណ្ណមន្តានីបុត្រ គឺជាកំពូលលើសភិក្ខុទាំងឡាយ ខាងធម្មកថិក ។ ពួកភិក្ខុដែល ជាធម្មកថិក រមែងចោមរោមព្រះថេរៈ ដោយគិតថា អញនឹងសួរអាការនោះ ដោយសេចក្តីសង្ខេប ពិស្តារ លំបាក ងាយ និងពាក្យសម្តីពីរោះជាដើមនៃ ធម្មកថា ដោយប្រការដូច្នេះ ។