អដ្ឋកថា សហេតុអនត្តសូត្រទី ៩
ទុក្ខសូត្រទី ២ មិនមានអដ្ឋកថា ។ ទៀបក្រុងសាវត្ថី ។ ទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូប ជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជា អនត្តា ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក ជាអ្នកចេះដឹង ឃើញ យ៉ាងនេះ រមែងនឿយណាយនឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយ នឹងសញ្ញាផង នឿយណាយនឹងសង្ខារផង នឿយណាយនឹងវិញ្ញាណ ផង កាលបើនឿយណាយ ក៏រមែងស្អប់ខ្ពើម ព្រោះតែស្អប់ខ្ពើម ទើបចិត្តរួច ស្រឡះ ។ កាលបើចិត្តផុតស្រឡះហើយ ញាណរមែងកើតឡើងថា ចិត្តរួច ស្រឡះហើយ ។ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ អនត្តសូត្រទី ៣ មិនមានអដ្ឋកថា ។ ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះបណ្ឌិតត្រូវយល់តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជា អញទេ នុ៎ះមិនមែនជាខ្លួនអញទេ ។ វេទនាមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះ បណ្ឌិតត្រូវយល់តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ ។ សញ្ញាមិនទៀង ។ បេ ។ សង្ខារមិនទៀង ។