អានន្ទសូត្រទី ១០

ក្បាលទី 21 · ទំព័រ 595

ទៀបក្រុងសាវត្ថី ។ ក្នុងវត្ត ។ គ្រានោះឯង ព្រះអានន្ទមាន អាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយទីដ៏សមគួរ ។ លុះព្រះអានន្ទមានអាយុអង្គុយ ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សេចក្តីរលត់ៗ បពិត្រព្រះអង្គដ៏ចម្រើន តើសេចក្តីរលត់ធម៌ណា បានជាហៅថារលត់ ។ ម្នាលអានន្ទ រូប មិនទៀង ជារបស់ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃរូបនោះ ហៅថា រលត់ ។ វេទនាមិនទៀង ជាធម្មជាតដែល បច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មាន កិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃ វេទនានោះ ហៅថា រលត់ ។ សញ្ញាមិនទៀង ។ សង្ខារមិនទៀង ជា សភាវៈដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃសង្ខារទាំងនោះ ហៅថា រលត់ ។ វិញ្ញាណមិនទៀង ជា ធម្មជាតដែលបច្ច័យតាក់តែងហើយ ដែលកើតឡើង ព្រោះអាស្រ័យហេតុប្បច្ច័យ មានកិរិយាអស់ទៅ សូន្យទៅ ប្រាសទៅ រលត់ទៅ ជាធម្មតា សេចក្តីរលត់នៃវិញ្ញាណនោះ ហៅថា រលត់ ។ ម្នាលអានន្ទ សេចក្តីរលត់ នៃធម៌ទាំងអស់នោះឯង ហៅថា រលត់ ។ ឧទ្ទានក្នុងអនិច្ចវគ្គនោះគឺ ខន្ធមិនទៀង ១ ជាទុក្ខ ១ ជាអនត្តា ១ និងខន្ធមិនទៀង ដទៃទៀង ៣ និងខន្ធ ៣ ទ្រង់ត្រាស់ដោយហេតុផង ជា គម្រប់ ១០ និងរឿងព្រះអានន្ទ ។ ៥