អដ្ឋកថា ភារសូត្រទី ១
ភារសូត្រទី ១ ក្នុងភារវគ្គទី ៣ មានវិនិច្ឆ័យដូច្នេះ បទថា បញ្ចុបទានក្ខន្ធាតិស្ស វចនីយំ កាត់បទជា បញ្ចុបទានក្ខន្ធា ឥតិ អស្ស វចនីយំ សេចក្តីថា ជាគោលដែលគប្បីត្រាស់យ៉ាងនោះ ។ បទថា អយំ វុច្ចតិ ភិក្ខវេ ភារោ សេចក្តីថា ឧបាទានក្ខន្ធ ៥ លោកពោលថា ជាភារៈ ។ សួរថា ដោយអត្ថដូចម្តេច ឆ្លើយថា ព្រោះអត្ថថា ជាភារៈដែលត្រូវបរិហារ ។ ពិតហើយ ឧបាទានក្ខន្ធទាំង ៥ នោះ ចាំបាច់ត្រូវបរិហារដោយការឲ្យឈរ ឲ្យ ដើរ ឲ្យអង្គុយ ឲ្យដេក ឲ្យងូតទឹក តែងខ្លួន ឲ្យទំពា ឲ្យស៊ីជាដើម ទើប ឈ្មោះថា ជាភារៈ គឺរបស់ធ្ងន់ ព្រោះដូច្នោះ ទើបលោកហៅថា ភារៈ ព្រោះថា ជាភារៈត្រូវបរិហារ ។ បទថា ឯវំ នាមោ បានដល់ មានឈ្មោះជាដើមថា តិស្សៈ ទត្តៈ ។ បទថា ឯវំ គោត្តោ បានដល់ មានគោត្រជាដើមថា កច្ចាយនគោត្រ វច្ឆាយនគោត្រ ដូច្នោះ ទ្រង់សម្តែងបុគ្គលដែលសម្រេចត្រឹមតែវោហារ ឲ្យ ឈ្មោះថា បុគ្គលនាំនូវភារៈ ពិតហើយ បុគ្គលលើកខន្ធភារៈឡើងក្នុងខណៈ បដិសន្ធិនោះឯង ហើយឲ្យខន្ធនេះងូត បរិភោគ អង្គុយ ដេក លើគ្រែ និងតាំង ដែលទន់ហើយ បរិហារ ១០ ឆ្នាំខ្លះ ២០ ឆ្នាំខ្លះ ៣០ ឆ្នាំខ្លះ ១០០ ឆ្នាំខ្លះ រហូត អស់ជីវិត ហើយបោះចោលទៅក្នុងចុតិក្ខណៈ កាន់យកខន្ធដទៃក្នុងបដិសន្ធិក្ខណៈ ទៀត ព្រោះដូច្នោះ ទើបឈ្មោះថា ជាអ្នកនាំនូវភារៈ ។ បទថា បៀនព្ភវិកា បានដល់ ដែលកើតក្នុងភពថ្មី ។ បទថា នន្ទិរាគសហគតា បានដល់ ដល់នូវភាពតែមួយជាមួយនឹងនន្ទរាគៈនោះ ឯង ក្នុងទីនេះ លោកបំណងយកការកើតព្រមជាមួយនឹងនន្ទរាគៈនោះ ។ បទថា តត្រ តត្រាភិនន្ទិនី បានដល់ មានប្រក្រតីត្រេកអរក្នុងទីកើត ឬក្នុង អារម្មណ៍ មានរូបទាំងនោះជាដើម ។