អភិជានសូត្រទី ៣
បរិញ្ញាសូត្រទី ២ មានវិនិច្ឆ័យដូច្នេះ បទថា បរិញ្ញេយ្យេ ប្រែ ថា គប្បីកំណត់ដឹង អធិប្បាយថា គប្បីឈានកន្លងដោយល្អ ។ បទថា បរិញ្ញំ បានដល់ កំណត់ដឹងកន្លងចំណែក អធិប្បាយថា ឈានកន្លងដោយល្អ ។ បទថា រាគក្ខយោ ជាដើម ជាឈ្មោះរបស់ព្រះនិព្វាន ។ ពិតហើយ ព្រះ និព្វាននោះ ឈ្មោះថា កំណត់ដឹង កន្លងចំណែក ។ ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់នូវរូប មិនគួរដើម្បីអស់ទុក្ខបានទេ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិន នឿយណាយ មិនលះបង់នូវវេទនា មិនគួរដើម្បីអស់ទុក្ខបានទេ បុគ្គលកាល មិនដឹងច្បាស់ ។ បេ ។ នូវសញ្ញា បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់នូវសង្ខារ មិនគួរដើម្បីអស់ទុក្ខបានទេ បុគ្គល កាលមិនដឹងច្បាស់ មិនកំណត់ដឹង មិននឿយណាយ មិនលះបង់នូវវិញ្ញាណ មិនគួរដើម្បីអស់ទុក្ខបានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវរូប ទើបគួរដើម្បីអស់ទុក្ខបាន ។ បុគ្គលកាលដឹង នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ លុះតែបុគ្គលដឹងច្បាស់ កំណត់ដឹង នឿយណាយ លះបង់នូវវិញ្ញាណ ទើបគួរដើម្បីអស់ទុក្ខបាន ។ ៨