ឆន្ទរាគសូត្រទី ៤
ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគៈណា មានក្នុងរូប អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគៈនោះចេញ កាល បើយ៉ាងនេះ រូបនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយបានលះបង់ រម្លើង ឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិន ឲ្យកើតឡើងតទៅទៀតជាធម្មតា ។ ឆន្ទរាគៈណា មានក្នុងវេទនា អ្នក ទាំងឡាយ ចូរលះបង់នូវឆន្ទរាគៈនោះចេញ កាលបើយ៉ាងនេះ វេទនានោះ ឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់រម្លើងឫសគល់ ធ្វើមិនឲ្យមាន ទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ។ ឆន្ទរាគៈណា មានក្នុងសញ្ញា អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគៈនោះចេញ កាលបើយ៉ាងនេះ សញ្ញានោះឯង នឹងឈ្មោះថា អ្នកទាំងឡាយបានលះបង់ រម្លើងឫសគល់ ធ្វើឲ្យមិនមានទីកើតដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើងតទៅទៀតជាធម្មតា ។ ឆន្ទរាគៈណា មានក្នុងសង្ខារ អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគៈនោះចេញ កាលបើ យ៉ាងនេះ សង្ខារទាំងនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយ បានលះបង់ រម្លើងឫសគល់ ធ្វើមិនឲ្យកើតមានទីកើតដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅ មិនបាន មិនឲ្យកើតឡើងតទៅទៀតជាធម្មតា ។ ឆន្ទរាគៈណា មានក្នុង វិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់នូវឆន្ទរាគៈនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះឯង នឹងឈ្មោះថា អ្នកទាំងឡាយបានលះបង់ រម្លើងឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យតាំងនៅមិនបាន មិនឲ្យកើតឡើង តទៅទៀតជាធម្មតា ។