អដ្ឋកថា ឆន្ទរាគសូត្រទី ៤

ក្បាលទី 21 · ទំព័រ 614

នៃវិញ្ញាណនោះឯង ឈ្មោះថា សេចក្តីរលត់នៃទុក្ខ សេចក្តីស្ងប់រម្ងាប់នៃរោគ សេចក្តី វិនាសនៃជរាមរណៈ ។ អដ្ឋកថា ឆន្ទរាគសូត្រជាដើម ឆន្ទរាគសូត្រទី ៤ ជាដើម គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងធាតុសំយុត្តនោះឯង ។ តែក្នុងទីនេះ លោកពោលសច្ចៈ ៤ ក្នុងបឋមអស្សាទសូត្រទី ៥ ទុតិយអស្សាទសូត្រទី ៦ និងតតិយអស្សាទសូត្រទី ៧ ក្នុងធាតុសំយុត្តនោះតាមលំដាប់ ក្នុងឆន្ទរាគសូត្រទី ៩ លោកពោលវដ្តៈ និងនិព្វាន ។