ទុតិយអស្សាទសូត្រទី ៦

ក្បាលទី 21 · ទំព័រ 64

ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយ ធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួក ជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តី ខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹង ច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធ ព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន មានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន មានបញ្ញា ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ សូម្បីក្នុងអនាគតកាល ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុង បច្ចុប្បន្នកាលនេះ ។ បេ ។ ត្រូវគ្នា សមគ្នា ។