អដ្ឋកថា ទុតិយអស្សាទសូត្រទី ៦

ក្បាលទី 21 · ទំព័រ 615

ក្នុងក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវទុក្ខផង និងឫសគល់នៃទុក្ខផង ដល់អ្នកទាំងឡាយ ចូរ អ្នកទាំងឡាយស្តាប់នូវធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចខ្លះ ហៅថា ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ រូបជាទុក្ខ វេទនាជាទុក្ខ សញ្ញាជាទុក្ខ សង្ខារទាំងឡាយជាទុក្ខ វិញ្ញាណជាទុក្ខ ។