អភិនន្ទនសូត្រទី ៨

ក្បាលទី 21 · ទំព័រ 123

បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគតពោលថា បុគ្គលនោះ រួចចាក សេចក្តីទុក្ខ ។ ទ្រង់គង់នៅទៀបក្រុងសាវត្ថី … ក្នុងទីនោះឯង ព្រះមានព្រះភាគ … ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការឋិតនៅ ការ វិលមក ការមានប្រាកដ នៃបឋវីធាតុណា នុ៎ះ ឈ្មោះថា ការកើតឡើងនៃ សេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះថា ការមានប្រាកដ នៃជរានិ ងមរណៈ ។ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដនៃ អាបោធាតុ … នៃតេជោធាតុ … នៃវាយោធាតុណា នុ៎ះ ឈ្មោះថា ការកើតឡើង នៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះថា ការមានប្រាកដ នៃជរា និងមរណៈ ។ ម្នាលភិក្ខុទាំងឡាយ ការរលត់ ការស្ងប់រម្ងាប់ ការអស់នៃ បឋវីធាតុណា នុ៎ះ ឈ្មោះថា ការរលត់នៃសេចក្តីទុក្ខ ការស្ងប់រម្ងាប់នៃរោគ ការអស់នៃជរា និងមរណៈ ។ សេចក្តីរលត់ នៃអាបោធាតុណា … សេចក្តី រលត់នៃតេជោធាតុណា … សេចក្តីរលត់ សេចក្តីស្ងប់រម្ងាប់ ការអស់នៃ វាយោធាតុណា នុ៎ះ ឈ្មោះថា ការរលត់នៃសេចក្តីទុក្ខ ការស្ងប់រម្ងាប់នៃរោគ ការអស់នៃជរា និងមរណៈ ។